Happy Khmer New Year 2026
- 3 hours ago
- 1 min read

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមការងារ Dynamic Argon សូមផ្ញើសេចក្តីជូនពរយ៉ាងកក់ក្តៅជូនដល់ លោក លោកស្រី អតិថិជន និងដៃគូសហការទាំងអស់។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រុមការងាររបស់យើងបានជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរដូចជា ល្បែងបោះអង្គញ់ ល្បែងដណ្តើមស្លឹកឈើ និងរាំដណ្ដើមកៅអី ប្រកបដោយភាពសប្បាយរីករាយ សាមគ្គីភាព និងស្នាមញញឹម។
ក្រុមការងារយើងសូមបួងសួងពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ សូមឱ្យឆ្នាំថ្មីនេះនាំមកនូវភាពជោគជ័យគ្រប់ភារកិច្ច សុខភាពល្អបរិបូរណ៍ និងសុភមង្គលក្នុងក្រុមគ្រួសារ។ សម្រាប់ឱកាសឈប់សម្រាកនេះ មិនថាការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬការធ្វើដំណើរកម្សាន្តទីជិតឆ្ងាយ សូមជូនពរឱ្យរាល់ការធ្វើដំណើររបស់លោកអ្នកប្រកបដោយសុវត្ថិភាព និងទទួលបានភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារ។
សួស្តីឆ្នាំថ្មី!
As we welcome the Khmer New Year, the Dynamic Argon team sends you our warmest wishes.
To celebrate the season, our team recently came together to bond and honor our culture by playing traditional games like Bos Angkunh, Danderm Slek Chheu, and Musical Chairs. It was a wonderful day filled with teamwork, joy, and laughter!
May this new year bring prosperity to your endeavors, good health to your teams, and happiness to your families. Whether you are heading to your hometown or taking a holiday trip, we wish you safe travels and a joyful time with your family. Have a wonderful celebration with your loved ones!
Happy Khmer New Year!

















