top of page

Dynamic Argon organized a seminar at the School of Bussiness, PSE - Pour un Sourire d'Enfant

  • 15 hours ago
  • 1 min read

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ – Dynamic Argon Cambodia មានមោទនភាពក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយនៅសាលាធុរកិច្ចនៃអង្គការ PSE - Pour un Sourire d'Enfant។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការឆ្ពោះទៅកាន់អនាគត៖ ប្រតិបត្តិការអាជីវកម្ម និងឱកាសការងារនៅក្នុងក្រុមហ៊ុនចែកចាយឱសថនៅកម្ពុជា”។


គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីផ្សារភ្ជាប់គម្លាតរវាងទ្រឹស្តីក្នុងថ្នាក់រៀន និងការអនុវត្តជាក់ស្តែងតាមរយៈការចែករំលែកបទពិសោធន៍ផ្ទាល់ និងចំណេះដឹងស៊ីជម្រៅពីសំណាក់អ្នកជំនាញរបស់យើង ក្រុមហ៊ុន Dynamic Argon មានគោលដៅពង្រឹងសមត្ថភាពដល់និស្សិតនៃអង្គការ PSE ជាពិសេសនិស្សិតដែលកំពុងសិក្សាជំនាញគ្រប់គ្រងនិងជំនាញផ្សេងៗទៀតឱ្យទទួលបាននូវចំណេះដឹងចាំបាច់នានា ដើម្បីឈានទៅរកភាពជោគជ័យក្នុងពិភពការងារ។


គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីសកម្មភាពទំនួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុន (CSR) និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ តាមរយៈការសហការជាមួយស្ថាប័នដ៏មានសក្តានុពលដូចជាអង្គការ PSE ក្រុមហ៊ុន Dynamic Argon សង្ឃឹមថានឹងអាចផ្តល់ជាការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពដល់អ្នកជំនាញជំនាន់ក្រោយ ឱ្យទទួលបានភាពជោគជ័យនៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងខ្ពស់។



Phnom Penh, April 22, 2026 - Dynamic Argon Cambodia proudly organized an insightful seminar at the School of Business, PSE - Pour un Sourire d'Enfant. The event was centered around the theme, “Navigating the Future: Business Operations and Career Opportunities in Cambodia's Pharmaceutical Distribution Company."


The primary objective of this seminar was to bridge the gap between academic theory and practical application by sharing firsthand experiences and insights from our experts, Dynamic Argon aimed to empower PSE students, particularly those pursuing business management and related fields—with the knowledge needed to thrive in the corporate world.


This initiative reflects the company’s ongoing Corporate Social Responsibility (CSR) and its deep commitment to nurturing Cambodia’s human resources. By collaborating with an impactful institution like PSE, Dynamic Argon hopes to inspire and empower the next generation of resilient professionals to achieve success in the competitive job market.


 
 
bottom of page