top of page

Dynamic Argon organized a seminar at the National Institute of Business


« English Below»


ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ – ក្រុមហ៊ុន ឌីណាមុិច អាហ្គន (Dynamic Argon) ដែលជា​ក្រុមហ៊ុនមួយក្នុង​វិស័យនាំចូល និង​ចែកចាយ​ឱសថ​នៅកម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយនៅ​វិទ្យាស្ថាន​ជាតិពាណិជ្ជសាស្រ្ត (National Institute of Business - NIB) ក្រោមប្រធានបទ "ស្វែងយល់​អំពីសកម្មភាព​អាជីវកម្ម និងតម្រូវការ​ទីផ្សារការងារ​ក្នុងវិស័យនាំចូល និងចែកចាយ​ឱសថនៅក្នុង​ប្រទេសកម្ពុជា"។


សិក្ខាសាលា​នេះមាន​គោលបំណង​ចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ជាក់ស្តែង​ពីអ្នកជំនាញ​ក្នុងវិស័យឱសថ ដល់​ប្អូនៗនិស្សិត​នៃ​វិទ្យាស្ថាន​ជាតិពាណិជ្ជសាស្រ្ត ជាពិសេស​អ្នកដែល​កំពុងសិក្សា​ជំនាញពាណិជ្ជកម្ម ឬមុខជំនាញ​ផ្សេងទៀតដែលពាក់ព័ន្ធ។ សិក្ខាសាលា​នេះ​មាន​សារៈសំខាន់ និងផ្តល់​អត្ថប្រយោជន៍​ដល់និស្សិត​ក្នុងការ​ស្វែងយល់​ស៊ីជម្រៅ​អំពី៖

១.​ ទិដ្ឋភាព​ទូទៅនៃ​វិស័យនាំចូល និងចែកចាយ​ឱសថនៅ​កម្ពុជា៖ បង្ហាញអំពី​ដំណើរការទាំងមូល ចាប់ពីការនាំចូល ការគ្រប់គ្រង​ឃ្លាំង ការដឹកជញ្ជូន រហូតដល់ការ​ចែកចាយដល់​អតិថិជន។

២. តម្រូវការទីផ្សារការងារ៖ ការណែនាំ​អំពី​ជំនាញ​សំខាន់ៗ​ដែលទីផ្សារ​ការងារ​ក្នុងវិស័យ​នេះត្រូវការ ព្រមទាំង​ឱកាសការងារ​ដែលមាន​សក្តានុពល​សម្រាប់​និស្សិត​ត្រៀម​បញ្ចប់​ការសិក្សា។


តំណាងក្រុមហ៊ុន ឌីណាមុិច អាហ្គន បានគូសបញ្ជាក់ថា ការរៀបចំ​សិក្ខាសាលានេះ គឺជា​ផ្នែកមួយនៃការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុងប្រទេស​កម្ពុជា និងត្រៀម​ខ្លួនសម្រាប់​តម្រូវការ​នៃទីផ្សារ​ការងារ​នាពេល​អនាគត។ ក្រុមហ៊ុន​សង្ឃឹមថា សិក្ខា​សាលា​នេះនឹងជួយ​បំពាក់​បំប៉នចំណេះដឹង និងលើកទឹកចិត្ត​ដល់និស្សិត​ឱ្យត្រៀមខ្លួន​បានល្អ ដើម្បី​ក្លាយ​ជាអ្នកជំនាញ​ប្រកបដោយ​សមត្ថភាព​នាពេល​អនាគត។


Phnom Penh, June 20, 2025 – Dynamic Argon, a pharmaceutical import and distribution company in Cambodia, organized a seminar at the National Institute of Business (NIB) under the theme “Understanding Business Activities and Job Market Demands in the Pharmaceutical Import and Distribution Sector in Cambodia”.


The seminar aims to share knowledge and practical experiences from experts in the pharmaceutical industry to students of the National Institute of Business, especially those studying business or other related fields. The seminar is important and beneficial for students to understand in depth:

1. Overview of the pharmaceutical import and distribution sector in Cambodia: It shows the entire process, from import, warehouse management, transportation to distribution to customers.

2. Job Market Needs: An introduction to the key skills needed in the job market in this field, as well as potential job opportunities for students preparing to graduate.


A representative from Dynamic Argon highlighted that organizing this seminar is part of the company’s commitment to contributing to the development of human resources in Cambodia and preparing for the needs of the future job market. The company hopes that this seminar will help equip and encourage students to be well-prepared to become competent professionals in the future.

bottom of page