top of page

Dynamic Advanced Group Celebrates 30 Years of Vision, Innovation and Impact

  • Jul 23
  • 1 min read

កាលពី 30 ឆ្នាំមុន ពួកយើងបានចាប់ផ្តើមពីក្រុមហ៊ុន ឌីណាមុិច ហ្វាម៉ា (Dynamic Pharma) ក្នុងឆ្នាំ 1996 ជាមួយចក្ខុវិស័យលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ មកដល់ថ្ងៃនេះ ក្នុងនាមជា ឌីណាមុិច អ៊ែតវ៉ានស៍ គ្រុប (Dynamic Advanced Group) ប្រតិបត្តិការរបស់យើងបានពង្រីកកាន់តែធំ ដោយគាំទ្រយ៉ាងសកម្មលើវិស័យថែទាំសុខភាព មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងគីមីសំណង់ នៅទូទាំងប្រទេស។

កម្មវិធីជប់លៀងខួប 30 ឆ្នាំ ថ្មីៗនេះ បានបង្ហាញពីដំណើរដ៏មានអត្ថន័យមួយនេះ។ ពួកយើងបានរំលឹកពីសមិទ្ធផលកន្លងមក រួមជាមួយសារដ៏កក់ក្តៅរបស់សហស្ថាបនិកយើង និងប្រគល់ពានរង្វាន់ជូនដល់សមាជិកក្រុមការងារដែលបានលះបង់កម្លាំងកាយចិត្តអស់រយៈពេល 5 ឆ្នាំ 10 ឆ្នាំ 15 ឆ្នាំ និងជាង 20 ឆ្នាំ។ ទន្ទឹមគ្នានេះ ពួកយើងក៏បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យ និងសាលារៀន ដើម្បបន្តបេសកកម្មជួយដល់សង្គមជាតិផងដែរ។

30 ឆ្នាំ នៃការកសាង និងរីកចម្រើនជាមួយគ្នា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ដៃគូសហការ និងសហគមន៍ទាំងអស់ ដែលបានក្លាយជាផ្នែកមួយនៃដំណើរដ៏ជោគជ័យនេះ។ ✨


Thirty years ago, our journey began as Dynamic Pharma, founded in 1996 with a vision to improve the lives of Cambodians through quality healthcare. Today, as Dynamic Advanced Group, our businesses span healthcare, scientific laboratories, and construction chemicals, serving hospitals, laboratories, and construction sites across the country.

Our recent 30th Anniversary Party was a beautiful reflection of that journey. We looked back at our milestones, were moved by the heartfelt words of our Founders, and proudly recognized long-serving team members who have dedicated 5, 10, 15, and over 20 years to our shared mission. We were also honored to present donations to local hospitals and schools, furthering our long-standing commitment to social impact.

Thirty years of building, serving, and growing together. We would like to express our sincere gratitude to every team member, esteemed partner, and community that has been part of our journey.✨

 
 
bottom of page