Celebrating International Women's Day 2026!
- 1 day ago
- 1 min read

ក្រុមហ៊ុន Dynamic Argon ជឿជាក់ថា ភាពខ្លាំងរបស់យើង គឺស្ថិតនៅលើទេពកោសល្យ ការប្តេជ្ញាចិត្ត និងក្តីស្រឡាញ់ចំពោះការងាររបស់ក្រុមការងារយើង។ ថ្ងៃនេះ យើងមានមោទនភាពក្នុងការប្រារព្ធទិវានារីអន្តរជាតិ ដើម្បីផ្តល់កិត្តិយសដល់ស្ត្រីដ៏ឆ្នើមទាំងអស់ ដែលបានចូលរួមចំណែកក្នុងភាពជោគជ័យរបស់យើង។ វត្តមានរបស់អ្នកបានធ្វើឱ្យកន្លែងធ្វើការរបស់យើងកាន់តែស្រស់បំព្រង និងប្រសើរឡើង។ យើងពិតជាមានមោទនភាព ដែលមានក្រុមការងារនារីដ៏អស្ចារ្យបែបនេះ នៅក្នុងក្រុមហ៊ុនរបស់យើង។
ដើម្បីបង្ហាញពីការកោតសរសើរ យើងបានរៀបចំនូវកាដូអនុស្សាវរីយ៍មួយចំនួន ជូនដល់សហការីនារីទាំងអស់។ ការខិតខំប្រឹងប្រែង ភាពជាអ្នកដឹកនាំ និងការច្នៃប្រឌិតរបស់អ្នក នៅតែជាកម្លាំងចិត្ត និងជួយជំរុញឱ្យក្រុមហ៊ុនរបស់យើងបោះជំហានទៅមុខជានិច្ច។
សូមអរគុណចំពោះការលះបង់ និងការក្លាយជាចំណែកដ៏សំខាន់នៃដំណើរការរបស់យើង។ រីករាយទិវានារីអន្តរជាតិ!
At Dynamic Argon, we believe that our greatest strength lies in the talent, dedication, and passion of our team. Today, we are proud to celebrate International Women’s Day by honoring the brilliant women who contribute to our success every single day. From every department and every role, your presence makes our workplace brighter and better. We are so lucky to have such an incredible group of women on our team.
To show our appreciation, we shared a small token of gratitude with all our female colleagues. Your hard work, leadership, and innovation continue to inspire us and move our company forward.
Thank you for your dedication and for being an essential part of our journey. Happy International Women's Day!





