top of page

A Landmark Success: Dynamic Argon join The 16th Cambodian ORL-HNS Society Congress

  • 2 days ago
  • 1 min read

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមនៃ សន្និបាតត្រចៀក ច្រមុះ បំពង់ក និងក្បាល-ក (ORL-HNS) លើកទី១៦ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កាលពីថ្ងៃទី២០ ដល់ទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។ នៅក្រុមហ៊ុន ឌីណាម៉ិច អាហ្គន (Dynamic Argon) យើងជឿជាក់ថា ការថែទាំសុខភាពផ្នែកត្រចៀក ច្រមុះ និងបំពង់ក (ENT) គឺស្ថិតនៅលើ "ការបញ្ជូលគ្នានៃវិទ្យាសាស្ត្រ ជំនាញ និងការយកចិត្តទុកដាក់"។ វាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់យើងខ្ញុំ ដែលបានចូលរួមពិភាក្សាជាមួយបណ្តាអ្នកជំនាញឈានមុខគេនៅកម្ពុជា ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការបម្រើសេវាជូនដល់អ្នកជំងឺឱ្យកាន់តែប្រសើរឡើង តាមរយៈដំណោះស្រាយវេជ្ជសាស្ត្រដ៏ទំនើប។


បេសកកម្មរបស់យើងនៅតែច្បាស់លាស់គឺ៖ Together, Provide a Better Health


យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី និងបងប្អូនទាំងអស់ដែលបានចូលមកកាន់ស្តង់ពិព័រណ៍របស់យើងខ្ញុំ។ យើងខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅឆ្នាំក្រោយ!



We are proud to announce the successful conclusion of the 16th Cambodian ORL-HNS Society Congress, held at Sokha Phnom Penh Hotel & Residence from March 20th–21st, 2026. At Dynamic Argon, we believe that the future of ENT care lies in "Integrating Science, Skill, and Compassion." It was an honor to engage with Cambodia’s leading professionals to discuss how we can better serve patients through modern medical solutions.


Our mission remains clear: Together, Provide a Better Health.


A huge thank you to the organizers and everyone who stopped by our booth. We are already looking forward to next year!



 
 
bottom of page